ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋ អូស្ត្រាលីដោះដូរវ៉ាក់សាំងជាមួយសិង្ហបុរី

ការឆ្លងកូវីដ ១៩នៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងខ្ពស់រយៈចុងក្រោយនេះ ពិសេសគឺការឆ្លងកូវីដ១៩ បំប្លែងថ្មីដែលតា។ ទាំងនោះហើយអូស្ត្រាលីបានខ្ជីវ៉ាក់សាំង ចំនួន ៥សែនដូសពីប្រទេសសិង្ហបុរី ប្រភេទ Pfizer ដែលជិតផុតកំណត់ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានទាន់ពេលខណៈប្រទេសនេះឆ្លងរាលដាលកើនឡើងខ្ពស់។

មេដឹកនាំប្រទេសទាំងពីរបានឲ្យដឹងថា អូស្ត្រាលី នឹងទទួលបានវ៉ាក់សាំង ចំនួន៥សែនដូសពីក្រុមហ៊ុន Pfizer ពីប្រទេសសិង្ហបុរី ។ ក្រោយមកសិង្ហបុរីនឹងទទួលបានវ៉ាក់សាំងដូចចំនួនខាងលើ នៅចុងឆ្នាំ២០២១នេះ ។
សារព័ត៌មានABC បានដកស្រង់សំដីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បញ្ជាក់ថា «តាមកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងគឺជួយដល់ប្រទេសអូស្ត្រាលីបង្កើនល្បឿនចាក់វ៉ាក់សាំង ដល់ក្រុមមនុស្ស ១៦-២៩ឆ្នាំ និង ក្រុមមនុស្សមានអាយុពី១២-១៥ឆ្នាំ»។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៣១ខែសីហា នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលីសៀងឡុងបានលើកឡើងថា លោកពិតជារីករាយយ៉ាងខ្លាំង ដែលអាចជួយដល់ពលរដ្ឋអូស្ត្រាលីទទួលបានការចាក់វ៉ាក់សាំងឆាប់បំផុត។

សិង្ហបុរីគឺជាប្រទេសនៅតំបន់អាស៊ាន ដែលចាក់វ៉ាក់សាំងជូនពលរដ្ឋបានរហូតដល់ទៅ ៨០% ។ចំណែកប្រទេសអូស្ត្រាលីវិញ ទើបតែចាក់វ៉ាក់សាំងជូនពលរដ្ឋបានតែ ២៨%ប៉ុណ្ណោះទើបបណ្តាលឲ្យមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់។ ទាំងនោះហើយបានជាតំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី ត្រូវបិទខ្ទប់ដើម្បីបញ្ចៀសការឆ្លង ។
មកទល់ពេលនេះអូស្ត្រាលីរកឃើញករណីឆ្លងកូវីដ ១៩ រហូតដល់ទៅ ៥៤ពាន់នាក់ និងស្លាប់ ១០០៦នាក់ស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។