ភ្លៀង​ធ្លាក់​ជាប់​គ្នា បង្ក​ឲ្យ​ទឹក​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្តកំពង់ស្ពឺ​!

​ខេត្តកំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ក្រុង​ច្បារមន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បានចេញ​ប្រតិ​ប​ត្ដិ​ការជួយ​សម្រួល​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែត​លេខ​៣២-៣៣ មុខ​បុរី​សុវណ្ណ​។​

​ការ​ជន់​លិច​នេះ ដោយសារ​ប៉ុន្មាន​ថៃ្ង​នេះ មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា បណ្ដាលឱ្យ​ទឹក​ជន់​លិច ផ្នែក​ខ្លះ ក្នុង​ព្រំប្រទល់​ក្រុង ស្រុក ទាំងពីរ​នៃ​ខេត្តកំពង់ស្ពឺ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close