កូវីដ១៩៖ ថៃ បន្តធ្លាក់ចុះការឆ្លងប្រចាំថ្ងៃ
ថៃ៖ មានរយៈពេលប្រមាណជាង៣ទៅ៤ថ្ងៃហើយដែលថៃត្រូវបានមើលឃើញថា អត្រាឆ្លងកូវីដ១៩ប្រចាំថ្ងៃបានធ្លាក់ចុះ បើធៀបនឹងរយៈពេលផ្ទុះខ្លាំងកាលពីលើកមុន។ បន្ទាប់ពីឆ្លងប្រចាំថ្ងៃចន្លោះពីក្បែរ២ម៉ឺននាក់ ឬជាង២ម៉ឺននាក់ក្នុងមួយថ្ងៃៗ រយៈពេលប្រមាណ២ខែចុងក្រោយនោះ គេឃើញថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃឆ្លងត្រឹមជាង១ម៉ឺន៤ពាន់ ឬ ១ម៉ឺន៥ពាន់នាក់។
ជាកស្តែង នាថ្ងៃទី១ កញ្ញា ២០២១នេះ បើផ្អែកតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ ប្រទេសថៃបានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ មានឆ្លងថ្មីត្រឹម១៤៨០២នាក់ ស្លាប់២៥២នាក់ ប៉ុន្តែការឆ្លងក្នុងចំណោមអ្នកទោសនៅតែបន្តមាន គឺ២១៧នាក់ទៀត។
ថៃមានអ្នកវិជ្ជមានកូវីដ១៩ សរុបកើនដល់ ១,២១៩,៥៣១នាក់ ហើយ ប៉ុន្តែជាសះស្បើយវិញ មាន១,០៤០,៧៦៨នាក់ ស្លាប់វិញ កើនដល់១១៨៤១នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។