តម្លៃប្រេងនៅដើមខែកញ្ញានេះ ចុះមកត្រឹម ៣៩០០រៀល​ក្នុងមួយលីត្រ

យោង​តាម​តម្លៃលក់រាយ ដែលចេញដោយ​ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ សម្រាប់ការលក់រាយតាមស្ថានីយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឃើញថា ប្រេងសាំងធម្មតាត្រូវកំណត់ឲ្យ​លក់តម្លៃ៣,៩០០រៀល ក្នុងមួយលីត្រ ដែលតម្លៃនេះចុះ១០០រៀល បើធៀបនឹងតម្លៃកាលពីពាក់កណ្តាលខែសីហា ដោយ​ឡែកប្រេងម៉ាស៊ូតវិញ ត្រូវកំណត់​ឲ្យ​លក់ក្នុងតម្លៃ ៣,៥០០រៀល ក្នុង១លីត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close