សហគមន៍​អឺរ៉ុប​សម្រេចបាន​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ៧០%

​សហគមន៍​អឺរ៉ុប កាលពី​ថ្ងៃទី​៣១​ខែសីហា បានចេញ​សេចក្តី​ប្រកាសថា ប្រទេស​នៅក្នុង​តំបន់​បានសម្រេច​គោលដៅ​ចាក់​វ៉ាក់សាំង ជូន​ពលរដ្ឋ​ពេញវ័យ​ឲ្យ​បាន​៧០%​។ សកម្មភាព​ខាងលើ​កើតឡើង​ក្រោយ​ពេលដែល​ក្រុម​អ្នកជំនាញ​សុខាភិបាល​បារម្ភ​ពី​ការឆ្លង​កូ​វីដ​១៩ ថ្មី អាច​សម្លាប់​មនុស្ស​រាប់​សិប​ពាន់​នាក់​ទៀត​នៅក្នុង​តំបន់​អឺរ៉ុប​ចាប់ពីពេលនេះ​ដល់​បំណាច់​ឆ្នាំ ២០២១​។​

​គោលដៅ​ដែល​មេដឹកនាំ​សហគមន៍​អឺរ៉ុប​កំណត់​ចេញ​កាលពី​ខែឧសភា​ឆ្នាំ ២០២១ ស្តីពី​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ ១៩ គ្រប់​ចំនួន​ពីរ​ដូ​ស​ជូន​ពលរដ្ឋ​ឲ្យ​បាន ៧០% ពេលនេះ​បានសម្រេច​គោលដៅ​ហើ​យៅ​ថ្ងៃទី​៣១​ខែសីហា ។ ទាំងនោះ​ជា មូលដ្ឋានគ្រឹះ​ដែល​ប្រធាន​សហគមន៍​អឺរ៉ុប លោកស្រី Ursula von der Leyen​ឡ ប្រកាស​កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែសីហា នៅ​ទីក្រុង Brussels ។ ប៉ុន្តែ​លោកស្រី បាន​ព្រមាន​ថា ការ​ប្រឈម​ករណី​ឆ្លង​ខ្លាំង​នៅក្នុង​តំបន់​នៅតែមាន​ដដែល​។​

​លោកស្រី Ursula von der Leyen បញ្ជាក់ថា​«​ពលរដ្ឋ​អឺរ៉ុប ៧០% បាន​ចាក់​វ៉ាក់សាំង​គ្រាប់​ពីរ​ដូ​ស ហើយ​ក្នុងនោះ​មាន​២៥០​លាន​នាក់​មាន​អង់ទីគ័រ​ការពារ​គ្រប់គ្រាន់​។ ទាំងនោះ​ជា​ជោគជ័យ​មួយ​យ៉ាង​ធំធេង ចំពោះ​សហគមន៍​អឺរ៉ុប​ដែល​បានធ្វើការ​រួមគ្នា ក្នុង​សង្គ្រាម​ប្រឆាំង​កូ​វីដ​១៩ ។​ដូច្នេះ​យើង​ចាំបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​រាលដាល​ជាថ្មី ។​

​បច្ចុប្បន្ន មាន​១០​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើនជាងគេ​បម​ភុ​ត​លើ​ពិភពលោក ក្នុងនោះ​មាន​៣​ប្រទេស​ស្ថិតនៅក្នុង​សហគមន៍​អឺរ៉ុប គឺ​ព័រ​ទុយ​ហ្គា​ល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​៨៤,៥៤% ។ អេស្បាញ​ចាក​ជូន​ពលរដ្ឋ​បាន​៧៧,៧៥% និង​សាធារណរដ្ឋ​អៀក​ឡើង​មាន ៧៣,៨២%​។ ក្រៅពីនេះ​មាន​ប្រទេស​ជាច្រើន​ផ្សេង​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​លើសពី​៧០% មានដូចជា ហ្វាំ​ង​ឡង់ ប៊ែ​ល​ហ្ស៊ិ​ច បារាំង អាល្លឺម៉ង់​…៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close