បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងថ្នាំញៀនជាង ៨៦០គ្រាប់ នៅខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នគរបាលខេត្តព្រះវិហារ បានបញ្ជូនស្ត្រីសង្ស័យម្នាក់ ទៅតុលាការ ក្រោយរកឃើញពាក់ព័ន្ធនឹងថ្នាំញៀនចំនួន ៨៦៤គ្រាប់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ។
ស្ត្រីជនសង្ស័យរូបនេះ មានអាយុ២៧ឆ្នាំ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចាប់ខ្លួន និងរឹបអូសយកវត្ថុតាង កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ រីឯថ្នាំញៀនទាំងនោះ ដែលមានតម្លៃជាទឹកប្រាក់ច្រើនពាន់ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។