ម្សិលមិញ! មនុស្ស ៤៤នាក់ និងម៉ូតូ ១៦គ្រឿង ត្រូវបានអប់រំ ពិន័យ និងបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤៤ នាក់ទៀត និងម៉ូតូចំនួន ១៦ គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ២៤ ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៤.៨លានរៀលផងដែរ។
ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ គឺមិនមានមនុស្ស៤១នាក់ ត្រូវបានអប់រំ និងពិន័យ និង១នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។