៨ខែ ឆ្នាំនេះ! កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីជាង ៨៧ម៉ឺនតោន ទៅកាន់ប្រទេសចំនួន១១
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា គ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦ ៥២១,១៩តោន បាននាំចេញទៅបណ្ដាប្រទេសចំនួន១១ រយៈពេល៨ខែ ឆ្នាំ២០២១ (កើនឡើងចំនួន ៣៤០,៦១%) បើបៀបនឹងរយៈពេលដូចគ្នា២០២០។
ប្រទេសដែលកម្ពុជានាំចេញមានដូចជា វៀតណាមចំនួន ៨៦៩ ៥៤០តោន ប្រទេសចិនចំនួន ៣ ៦៣៩,៥០តោន ថៃចំនួន ៣ ២៣០,៤០តោន ជប៉ុនចំនួន ៤៣,៦៧តោន ឥណ្ឌាចំនួន ១៧តោន កូរ៉េចំនួន ១៦,៨៨តោន អារ៉ាប់ចំនួន ១៤,៥១តោន ហូឡង់ចំនួន ៨,២១តោន បង់ក្លាដែសចំនួន ៧តោន ឡាវចំនួន ៤តោន តូហ្គោចំនួន ០,០១តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១តោន។
សូមបញ្ជាក់ថា ការនាំចេញកសិផលសរុបរបស់កម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផល ក្រៅពី១អង្ករមានការកើនឡើងចំនួន ១១០,១៥%។ រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧% ដោយសារ កង្វះទូកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។