ដំណឹងល្អ! ខេត្តសៀមរាប មានជាពីជំងឺកូវីដ១៩ជាង ២០០នាក់ ខណៈករណីឆ្លងមាន ៨៩នាក់ និងស្លាប់ម្នាក់
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៨៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយរហូតដល់ ២២៧នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលខេត្ត បញ្ជាក់ថា ករណីស្លាប់ម្នាក់ គឺយុវតី អាយុ១៤ឆ្នាំ អាសយដ្ឋាននៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី ស្លាប់ដោយសារជំងឺកូវីដ-១៩។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១៥៧នាក់ ក្នុងព្យាបាលជាសះស្បើយ ៧ ៨២៧នាក់ ស្លាប់៩០នាក់ និង២៤០នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។