អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​កំពែង​ក្រុង​អង្គរធំ​

ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​កំពែង​ក្រុង​អង្គរធំ​ប្រវែង​២៥​ម៉ែត្រ នៅ​ខាងកើត​ខ្លោងទ្វារ​ដី​ឆ្នាំង ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​។

គម្រោង​ជួសជុល​ដែល​ចាប់ដំណើរការ​ពី​ខែ​មិនា​ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ សម្រេចបាន​ជាង​៧០​ភាគរយ​ហើយ​។ ការងារ​នេះ មានការ​លំបាក​យ៉ាងខ្លាំង ដោយ​ដី​មានការ​រលុះ​ខ្លាំង ថ្ម​ខឿន​ផ្នែក​ខាងក្រោម និង​គ្រឹះ​មានការ​បាត់បង់​និង​ពុកផុយ​ច្រើន​ដែល​តម្រូវឱ្យ​យើង​ធ្វើការ​ពង្រឹង និង​រៀប​ឡើងវិញ​ទាំងអស់​។ កិច្ចការ​នេះ​គ្រោង​នឹង​បញ្ចប់​នា​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២១​ខាងមុខ ។​

​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៣​មកដល់​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជួសជុល​កំ​ពែង​ក្រុង​អង្គរធំ ដែល​ទទួលរង​ការខូចខាត​ខ្លាំង​បាន​ចំនួន​១០​កន្លែង មាន​ប្រវែង​សរុប​ចំនួន​១៦០​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close