ឆេះរោងចក្រ​ផលិត​ស្បែក​ជើង​នៅស្រុកសាមគ្គីមានជ័យ សមត្ថកិច្ចថា ដោយ​សារ​ឆ្លង​ចរន្តអគ្គិសនី

កាលពីវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២១ម្សិលមិញ មានករណីអគ្គិភ័យបានឆេះរោងចក្រ​ផលិត​ស្បែកជើង ឡុង លីត ស្ថិត​នៅ​ភូមិ​ចំការ​ស្វាយ ឃុំសេដ្ឋី ស្រុក​សាមគ្គីមានជ័យ។

លោក លុយ ឌីណា ស្នងការនគរបាល​ខេត្ត​កំពង់ឆ្នាំងបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ លោកបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះ មានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន៣គ្រឿង និង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យចំនួន ២គ្រឿង។

លោកថា គ្រោះអគ្គិភ័យនេះ មិនបណ្តាលនណាម្នាក់រងគ្រោះថ្នាក់ឡើយ ពីព្រោះចំថ្ងៃអាទិត្យ មិនមានមនុស្សធ្វើការទេ ប៉ុន្តែបណ្តាលឲ្យឆេះខូចខាតស្បែកជើងនិងសម្ភារនៅក្នុងរោងចក្រមួយចំនួនធំ។

ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close