ក្រុម​តា​លី​បង់​៖ នេះ​មិនមែនជា​ពេលវេលា​ដើម្បី​ធ្វើ​បាត​កម្ម​ឡើយ​

​ក្រុម​តា​លី​បង់​បានប្រកាសថា បាន​ចាប់ខ្លួន​មនុស្ស ៤​នាក់ ពីបទ​“ ធ្វើបាប​ស្ត្រី​និង​អ្នកកាសែត​” នៅក្នុងពេល​ស្ត្រី​ទាំងនោះ​ធ្វើបាតុកម្ម កាលពី​ថ្ងៃទី​៤​ខែកញ្ញា ។ ប៉ុន្តែ​ក្រុម​តា​លី​បង់ បានប្រកាសថា នេះ​មិនមែនជា​ពេលវេលា​សមស្រប់​ដើម្បី​ធ្វើបាតុកម្ម នោះឡើយ​។​

​លោក Zabihullah Mujahid អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ បាន​ឲ្យ​ដឹងថា មនុស្ស​ប្រុស ៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​វាយប្រហារ​ទៅលើ​ស្ត្រី និង​អ្នកសារព័ត៌មាន ដែល​បានទាមទារ​សិទ្ធិ​របស់​ស្ត្រី​កាលពី​ថ្ងៃទី ៤​ខែកញ្ញា​នៅ​ទីក្រុង​កា​ប៊ុល​។​ត្រី​អា​

​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាននាំគ្នា​ធ្វើបាតុកម្ម​ដោយ​នាំគ្នា​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​កា​ប៊ុល​។ ស្ត្រី​ទាំង​នោះបាន​អំពាវនាវ​ដល់​ក្រុម​តា​លី​បង់​គោរព​សិទ្ធិ​របស់​ស្ត្រី ក៏ដូចជា​សមិទ្ធផលរ​បស់​ស្ត្រី​ដែល​បាន​ខិតខំ​អស់​រយៈពេល​២០​ឆ្នាំកន្លងមក​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​កម្លាំង​តា​លី​បង់ បាន​ព្យាយាម​បំបែក​ក្រុម​ស្ត្រី​ធ្វើបាតុកម្ម ដោយបាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក ក្នុងពេល​ក្រុម​ស្ត្រី​ទាំងនោះ​ព្យាយាម​ដង្ហែ​ក្បួន​ទៅកាន់​វិមាន​ប្រធានាធិបតី​។ ប៉ុន្តែ​ក្រុម​តា​លី​បង់​បាន​បញ្ជាក់ថា ការធ្វើ​បាតុកម្ម​នេះ លើសពី​សមត្ថភាព​គ្រប់គ្រង​។ នេះ​ជាការ​ធ្វើបាតុកម្ម​ថ្មី​បំផុត ក្នុងចំណោម​បាតុកម្ម​ធ្វើឡើង​ដោយ​ស្ត្រី​នៅ​ទីក្រុង​កា​ប៊ុល និង Herat ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ស្ត្រី​ទាំងនោះ​បានទាមទារ​សិទ្ធិ​ទៅធ្វើ​ការ សិទ្ធិ​ចូលរួម​នៅក្នុង​នយោបាយ​។​

​ក្រុម​តា​លី​បង់​ក៏បាន​ប្រកាសថា នឹង​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ក្នុងពេល​ខាងមុខ​។ ក្រុម​តា​លី​បង់​បាន​បញ្ជាក់ថា ស្ត្រី​អាច​ចូលរួម​នៅក្នុង​ឆាកនយោបាយ ចូលរួម​បង្កើត​រដ្ឋាភិបាល ប៉ុន្តែ​មិនមាន​តំណែង​នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​ឡើយ​។​

​ស្ត្រី​ជាច្រើន​បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ខ្លាច​ធ្លាក់ចូល​ក្នុងដំណាក់កាល​នៃ​ក្រុម​តា​លី​បង់​គ្រប់គ្រង​កាលពី​ជាង​២០​ឆ្នាំមុន ។ នៅ​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ ២០០១ ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​ស្លៀកពាក់​បិទមុខ​ជិត ហើយ​ដាក់ទណ្ឌកម្ម​យ៉ាង​ថ្ង​ន់​ដល់​ស្ត្រី​ដែល​បំពាន​ច្បាប់​។ មិនតែប៉ុណ្ណោះ​ស្ត្រី​មិនបាន​ទៅ​សាលារៀន ឬ​ចូលរួម​សកម្មភាព​សង្គម​នោះឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close