វៀតណាម ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សមាជិក​អឺរ៉ុប​ជាច្រើន​ប្រទេស​!

​វៀតណាម​៖ បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ចាប់អារម្មណ៍​បង្កើន​ជំនួយ​ស្រោចស្រង់​វៀតណាម ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ខណៈដែល​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់ខ្លួន ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម កាលពី​ថ្ងៃទី​៥ កញ្ញា ២០២១​។​

VNexpress បានចេញ​ផ្សាយ​ថា កាលពី​សប្តាហ៍​មុន អ៊ីតាលី​និង​រ៉ូ​ម៉ា​នី បាន​ក្លាយជា​ប្រទេស​សមាជិក​អឺរ៉ុប​ចុងក្រោយ បរិច្ចាគ​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​ប្រទេស​វៀតណាម ខណៈដែល​កាលពី​សប្តាហ៍​កន្លង​ទៅទៀត សមាជិក​អឺរ៉ុប​ផ្សេងៗ​ទៀត ដូចជា​ប៉ូឡូញ ឆែក ហុង​គ្រី បារាំង សុទ្ធតែ​បានផ្តល់​វ៉ាក់សាំង​ជូន​វៀតណាម​ទាំងអស់​។​

​មកទល់ពេលនេះ មាន​សេចក្តីរាយការណ៍​ថា ប្លុក​អឺរ៉ុប​បានផ្តល់​វ៉ាក់សាំង សរុប​២.៦​លាន​ដូ​ស​ហើយ ដល់​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close