ជិះ​ម៉ូតូ​លឿន​ជ្រុល បុក​តូប​លក់​ភេសជ្ជៈ ស្លាប់​ម្នាក់​នៅនឹងកន្លែង​!

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​យប់ ថ្ងៃ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈដែល​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅបុក​តូប​លក់​ភេសជ្ជៈ​មួយកន្លែង នៅ​ភូមិ​ថ្នល់ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ឈ្មោះ សេង ដា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ដិ​ន ឃុំ​សំប្រោជ ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ ដែល​បាន​ជិះ​ម៉ូតូ ម៉ាក​CB 400CC ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1GU.0261 ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ ក៏​ជ្រុល​ទៅបុក​តូប​លក់​ភេសជ្ជៈ បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង​តែម្តង រីឯ​ម្ចាស់​តូប រងរបួស​ស្រាល​។

​ករណីនេះ សមត្ថកិច្ច​ជំនាញ ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​វាស់វែង ហើយ​បានប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close