ទីបំផុត ការតវ៉ារបស់សិស្សពូកែគណិតវិទ្យា ឆាយ លីអាន ទទួល​​​បាន​​​និទ្ទេស A

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញលទ្ធផលប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្រ្តជាថ្មីតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួង ក្រោយពីមានកំហុសបច្ចេកទេស មិនបានបូកសរុបពិន្ទុគណិតវិទ្យា។

ជាលទ្ធផល ម្ចាស់ជ័យ​លាភីមេដាយមាស​គណិត​វិទ្យាទូទាំងប្រទេស ឆាយ លីអាន មកពីខេត្តកំពត ដែល​ជាបេក្ខជន​ដំបូងគេ​ ចេញ តវ៉ា​លទ្ធផល​ប្រឡង​មុខវិជ្ជាគណិតវិទ្យា បាន​ឡើងពីនិទ្ទេស D ទៅ​និទ្ទេស A វិញជាមួយលំដាប់​ពិន្ទុ ៩៩,៩០២ ។

សូមរម្លឹកថា លទ្ធផលដំបូង​ដែល​ប្រកាស​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា យុវជន​រូបនេះបាននិទ្ទេស F លើ​មុខ​វិជ្ជាគណិត​វិទ្យា។ លទ្ធផលនេះ ធ្វើ​ឲ្យពិន្ទុ​រួម​របស់គេ​ធ្លាក់​ទៅ D៕

លទ្ធផលប្រឡងចាស់

លទ្ធផលប្រឡងថ្មី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close