ទុង​ប្រផេះ​រាប់សិប​ក្បាល កំពុង​បង្ហាញ​វត្តមាន នៅក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន នា​ដើមរដូវ​វស្សា​

​រដូវវស្សា​បាន​ឈានចូល​មកដល់ ទើប​ធ្វើអោយ​កម្ពស់​ទឹក​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​មានការ​កើនឡើង​បន្តិច​ម្ដងៗ​។ ស្របគ្នា​នេះ ប្រភេទ​សត្វ​មួយចំនួន​បាន​ផ្លាស់​ទី​ទៅ​តំបន់​ផ្សេង ដើម្បី​រក​ចំណី និង​បន្ត​ពូជ​ជាដើម​។ ជាក់ស្ដែង​សត្វ​ទុង​ប្រផេះ បាន​កំពុង​បង្ហាញខ្លួន​នៅក្នុង​តំបន់ដីសើម​នេះ​គួរអោយកត់សម្គាល់ ពោលគឺ​ប្រមាណ​ជា​៤០​ក្បាល នេះ​បើ​យោងទៅតាម​កំណត់ត្រា​ក្នុង​ខែសីហា​។

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ខែសីហា​កន្លងមកនេះ ក្រុម​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន បាន​កត់ត្រា​បាន​សត្វ​ស្លាប​បាន​ចំនួន ២៧​ប្រភេទ​។ ក្នុងនោះ​ក៏មាន​ប្រភេទ​សត្វ​ដែល​កំពុង​ឈានទៅរក​ការគំរាមកំហែង (Near Threatened, NT) ដូចជា ស្មោញ (Darter) អក​ត្រី​ក្បាល​ប្រផេះ (Grey-headed Fish Eagle) និង​ទុង​ប្រផេះ (Spot-billed Pelican)​។

​ទន្ទឹមនឹង​គ្នា​នេះដែរ ក្រុម​ឧ​ទ្យា​នុ​រក្ស ក៏បាន​ធ្វើការ​បង្ក្រាប​ប​ទ​ល្មើស​មួយចំនួន ដែល​ទាំងអស់នោះ​សុទ្ធតែជា​បទល្មើស​នេសាទ​ខុសច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close