ប្រទេស​ថៃ ករណី​ឆ្លង​កូ​វីដ​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ ខណៈ​ជាសះស្បើយ​កើនឡើង​

​ថៃ​៖ ប្រទេស​ថៃ​បានប្រកាស នា​ព្រឹក​ថ្ងៃទី​៧ កញ្ញា​នេះ​ថា ក្នុងពេល​២៤​ម៉ោង​មកនេះ មាន​ឆ្លង​ថ្មី​១៣៨២១​នាក់ ខណៈ​ជាសះស្បើយ​ចំនួន ១៦៧៣៧​នាក់ ជាការ​កត់សម្គាល់ថា ឆ្លង​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ ពោលគឺ​ក្រោយ​ម​១៤០០០​នាក់ ប៉ុន្មាន​ថ្ងៃ​មកនេះ រីឯ​អ្នកជា​សះស្បើយ​កើនឡើង នេះ​បើតាម​ការចេញផ្សាយ​រប​ស់​បាងកក​ប៉ុស្តិ៍​។​

​យ៉ាងណាក៏ដោយ របាយការណ៍​របស់​ក្រសួងសុខាភិបាល​ក៏បាន​អះអាង​ដែរ​ថា មាន​មនុស្ស​ស្លាប់​២៤១​នាក់ ព្រោះ​ជំងឺ​នេះ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​

​ថៃ មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ចំនួន​១,២៧៩,៤៨០​នាក់ ហើយ ក្នុងនោះ មាន​១,១២២,១៦៩​នាក់​ជាសះស្បើយ​ឡើងវិញ ខណៈ​មនុស្ស​ស្លាប់​ព្រោះ​ជំងឺ​នេះ​ក្នុងប្រទេស​កើន​ដល់​១៣៨៣​នាក់​ហើយ​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close