ចាប់មេខ្យល់ ២នាក់ ករណីលួចនាំប្រជាពលរដ្ឋខ្មែរ ១១នាក់ ប៉ុនប៉ងឆ្លងដែនទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ កាលពីយប់ ថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ស្ថិតក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីនាំឆ្លងដែនដោយមិនស្របច្បាប់មួយ បានកើតឡើង ដោយជនសង្ស័យជាមេខ្យល់ចំនួន ២នាក់ បានលបលួចនាំពលរដ្ឋចំនួន១១នាក់រួមទាំងកុមារផង ប៉ុនប៉ងជ្រៀតចូលទៅក្នុងប្រទេសថៃ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា លុះរហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលផ្លូវបែកជាបួន ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះបាន។
ជនសង្ស័យ ឈ្មោះ ឈួម រ៉ា (ហៅ ឆេះ) ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកពេជ្រចិន្តា ខេត្តបាត់ដំបង និងឈ្មោះ យ៉ង អ៉ីម ហៅ មូល ភេទប្រុស អាយុ ឲ៣៥ឆ្នាំ មានទីលំនៅភូមិ អូរអន្លក់ ឃុំ តាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ចំពោះពលករចំនួន១១នាក់ មានស្រី៥នាក់ ក្មេងតូច៣នាក់ ត្រូវបានធ្វើការសាកសួរ។ រីឯមេខ្យល់ទាំង២នាក់ ត្រូវបានរៀចំបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។