លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ផ្តល់រង្វាន់ធំម៉ូតូចំនួន៦គ្រឿង ដលសិស្សានុសិស្សដែលប្រឡងជាប់បាក់ ឌុបទទួលបាននិទ្ទេសA

ព្រឹកថ្ងៃទី ១២ ខែកញ្ញា ២០១៨​ នៅវិទ្យាល័យជម្ពូរវ័ន្ត ក្នុង ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិសែនជ័យ បានធ្វើពិធី ប្រគល់រងវាន់ធំ ដើម្បីលើទឹកចិត្តដល់

សិស្សានុសិស្ស ដែលបានប្រឡងជាប់បាក់ឌុប កាលពីថ្ងៃទី២០ សីហា ឆ្នាំ២០១៨ ទទួលបាននិទ្ទេសA គឺមានម៉ូតូចំនួន ៦ គ្រឿង ។ ក្នុងនោះ គឺមានសិស្សានុសិស្សចំនួន៣នាក់រៀននៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ និងសិស្ស ៣នាក់ទៀតៀននៅវិទ្យាល័យ ភ្ញីមាស អង្គអណ្តែត ព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាសាលារៀនរដ្ឋ ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ហែម ដារិទ្ធ បានថ្លែងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំង បានខិតខំរៀនសូត្របានខ្លាំងពូកែ ប្រឡងជាប់បាននិទ្ទេសA ក្នុងឆ្នាំសិក្សា២០១៨នេះ គឺជាមោទភាពខ្ពស់ដល់ក្រុមគ្រួសារ ក្មួយៗ​ក៏ដូចជាមុខមាត់នៃសាលាវីទ្យាល័យខាងលើផងដែរ ហើយក៏ជាមោទនភាពសំរាប់ថ្នាក់ដឹកនាំខេត្តតាកែវ ក៏ដូចជា ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ពិសេសគឺខណ្ឌពោធិសែនជ័យ តែម្តង ។ លោកបន្តទៀតថា ដូច្នេះសូមប្អូនៗខិតខំប្រឹងប្រែង រៀនសូត្របន្តទៅមុខទៀត ដើម្បីអនាគតល្អរបស់ប្អូនក្មួយៗ សិស្សានុសិស្សទាំងអស់ ។ សូមបញ្ជាក់ថា រង្វាន់ម៉ូតូចំនួន ៣ គ្រឿង ដែលផ្តល់ជូនដល់សិស្សមកពីខេត្តតាកែវ គឺលោក ​ ហែម ដារិទ្ធ បញ្ជាក់ថា ដោយសារសាលារៀននៅទីនោះជាស្រុកកំណើតរបស់លោកធ្លាប់រៀនសូត្រតាំងពីនៅកុមារ។ ដោយខ្មែរ៧មករា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close