ពេលនេះការអង្គុយរៀនលាយលំប្រុសស្រី លេងមានទៀតហើយនៅអាហ្វហ្គានីស្ថាន

រយៈពេល ២០ឆ្នាំ ដែលដឹកនាំដោយរដ្ឋាភិបាលប្រជាធិបតេយ្យ មានអាមេរិកនិងលោកខាងលិចនៅពិក្រោយ ពលរដ្ឋអាហ្វហ្គានីស្ថានទាំងប្រុសស្រី មានសិទ្ធិសេរីភាពពេញលេញ ដូចបណ្តាប្រទេសលោកខាងលិចផងដែរ ។ ប៉ុន្តែ ចាប់ពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០២១ ពេលក្រុមតាលីបង់ប្រកាស់គ្រប់គ្រងរដ្ឋធានីកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថានទាំងមូល ស្ត្រីអាហ្វហ្គានីស្ថានបារម្ភខ្លាចធ្លាក់នៅក្នុងស្ថានភាពដូចកាលពីមុនឆ្នាំ២០០១។

នៅក្នុងប្រទេសអាហ្វហ្គាន ក្រុមនិស្សិតបានចាប់ផ្តើមវិលត្រឡប់ចូលសាលាវិញហើយ ចាប់តាំងពីក្រុងតាលីបង់ គ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាន ។ សាលាមួយចំនួនបានដាក់រនាំងនៅកណ្តាលដើម្បីបែងចែកនិស្សិតប្រុសនិងស្រីដាច់ដោយឡែក ។
រាល់សកម្មភាព នៅតាមសាលារៀនក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានបំណងចង់ឲ្យក្រុមតាលីបង់គោរពសិទ្ធស្ត្រី ដើម្បីទទួលបានការជំនួយក៏ដូចជា ការសន្យាបង្កើនទំនាក់ទំនងការបរទេសជាមួយក្រុមតាលីបង់។
ក្នុងរយៈពេលក្រុមតាលីបង់កាន់អំណាចនៅឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ក្រុមតាលីបង់ធ្លាប់បានហាមប្រាមសិស្សស្រីចូលរៀន និងហាមស្ត្រីទៅធ្វើការឬចេញក្រៅតែម្នាក់ឯងដោយមិនមានបុរសទៅជាមួយ។

បើទោះបីក្រុមតាលីបង់បានសន្យា ផ្តល់សិទ្ធិពេញលេញដល់ស្ត្រីទៅតាមច្បាប់អ៊ីស្លាម ប៉ុន្តែនៅពេលនេះគេមិនទាន់ដឹងថា ក្រុមតាលីបង់នឹងអនុវត្តបែបណានោះឡើយ គឺគោរពតាមអ្វីដែលបានសន្យាដែរឬទេ។
គ្រូបង្រៀននិងនិស្សិត សិស្សនៅតាមសាលានានាក្នុងទីក្រុងធំៗរបស់អាហ្វហ្គានីស្ថានដូចជា ទីក្រុងកាប៊ុល កាន់ដាហារ និង Herat បានសម្រេចឲ្យសិស្សប្រុសស្រី កាត់ផ្តាច់ពីគ្នា ដោយមានរនាំងបាំងនៅកណ្តាលថ្នាក់។ មិនតែប៉ុណ្ណោះបរិវេណសាលាខ្លះក៏បានបែងចែកសិស្សប្រុសស្រីដាច់ដោយឡែកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។