លោក លឹម ក្លឹង ប្រធានការិយាល័យភូមិបាលស្រុកចុងកាល់ រងការចោទថា ប្រើតួនាទីជំរិតទាលុយពីពលរដ្ឋដែលសាងសង់សំណង់និងជួសជុល
ដោយ៖ សុខ ឆានុន
ខេត្តឧត្តមានជ័យ៖ លោក លឹម ក្លឹង ប្រធានការរិយាល័យភូមិបាលស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ កំពុងតែរងការចោទប្រកាន់ពីពលរដ្ឋជាច្រើនគ្រួសារថា បានប្រើប្រាស់តួនាទីនិងអំណាច របស់ខ្លួន ជំរិតទាប្រាក់ពួកគាត់ ក្នុងការសាងសង់សំណង់ផ្សេងៗនាពេលកន្លងមក ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក៍មានការលើកឡើងពីប្រជាពលរដ្ឋចំនួន៤គ្រួសារដែលរស់នៅក្នុងភូមិបន្ទាយថ្មី និងភូមិចុងកាល់ នៃឃុំនិងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បានអោយដឹងស្រដៀងៗគ្នាពាក់ព័ន្ធនិងទង្វើរបស់លោក លឹម ក្លឹងខាងលើ ក្នុងនោះ ៖
ទី១-ឈ្មោះ ថោង ឆ្លាន អាយុ៦៤ឆ្នាំ បានអោយដឹងថា គ្រាន់តែរូបគាត់សាងសង់ផ្ទះតូចមួយ ត្រូវបានលោក លឹមខ្លឹង តម្រូវអោយបង់ប្រាក់ចំនួនពីលើក លើកទី១ចំនួន៣០ម៉ឺនរៀល ដោយប្រាប់ថាជាថ្លៃកាត់ផ្លង់ដី លើកទី២ចំនួន២០០ដុល្លា ដោយប្រាប់ថាជាថ្លៃសុំច្បាប់ការអនុញ្ញត្តសាងសង់ ។
ទី២-ឈ្មោះ ឈៀង ម៉ិញ ភេទស្រី បានជួសជុលផ្ទះបន្ថែម ត្រូវបានលោក លឹម ខ្លឹង តម្រូវអោយបង់ប្រាក់២០ម៉ឺនរៀល។
ទី៣-អាជីវករលក់គ្រឿងសំណង់ ឈ្មោះឌៀប ឡាំ និងប្រពន្ធឈ្មោះ ង៉ែត វួចអេង បានអោយដឹងថា ជុំហ៊ានទី១ពេលរូបគាត់ទៅសុំច្បាប់សាងសង់ត្រូវលោក លឹម ខ្លឹង ទាមទាប្រាក់ចំនួន ជាងមួយពាន់ដុល្លា ដោយចចារ ស្រុះស្រួលគ្នាក្នុងតម្លៃ៨០០$ នៅពេលដែលមិនទាន់មានប្រាក់យកទៅបង់ជូនត្រូវបានគេបិទការសាងសង់បណ្ណោះអាសន្ន រហូតមានប្រាក់បង់ទើបអោយសាងសង់បន្ដរ ។
ទី៤-អាជីវករការ៉ាស់សាំងឈ្មោះ ឡៃវ៉ា សុំច្បាប់សាងសង់យកអស់ពីពាន់ប្រាំបីរយដុល្លា(២៨០០$)ដើម្បីរត់ ច្បាប់សាងសង់។
ជុំវិញការទាមទាប្រាក់បែបអនាធិបតេយ្យ ដោយគ្មានគល់បញ្ជី បង្កាន់ដៃ ត្រឹមត្រូវតាមច្បាប់ដូចប្រជាពលរដ្ឋចោទប្រកាន់ខាងលើនោះ លោក លឹម ក្លឹង បានឲ្យដឹងតាមទូរសព្ទ័ថា វាជារឿងធម្មតាទេថ្លៃសេវ៉ារត់ការអោយរលូន ត្រូវចំណាយលុយខ្លះហើយ ហើយប្រជាពលរដ្ឋក៏បានឯកភាពគ្នាដែរមុននឹងប្រគល់់លុយ តែចំពោះរឿងចោទប្រកាន់ថា ដើរប្រមូលប្រាក់នៅតាមការជួសជុលផ្ទះនោះជារឿងមិនពិតនោះទេ ហើយរឿងដែលពាក់ព័ន្ធខាងលើនេះ គឺវាបានកើតយូរមកហើយដែរ តែមានគេចង់ធ្វើបាបមកលើរូបលោក ទើបគាស់កកាយរឿងចាស់យកមកនិយាយ ហើយរឿងនេះលោកក៍បានរាយការប្រាប់ប្រធានមន្ទី និងអភិបាលខេត្តរួចរាល់ហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។