បិទចរាចរណ៍ផ្លូវមួយចំនួននៅក្រុងតាខ្មៅ ក្រោយទឹកជន់លិច
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានជូនដំណឹងពីការបិទចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅកំណាត់ផ្លូវលូវលេខ 201 209 108 109 110 និងកំណាត់ផ្លូវជាតិលេខ 21 ចាប់ពីរង្វង់មូលលោកតាមខ្មៅដល់ផ្លូវជាតិលេខ 21 បេ 115 ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ការសម្រេចបិទផ្លូវមួយចំនួនមិនឲ្យរថយន្តធុនធ្ងន់ធ្វើដំណើរឆ្លងកាត់នេះ គឺធ្វើឡើង ក្រោយពីជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានជន់លិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។