នាយករដ្ឋមន្រ្តីកាណាដា ត្រូវក្រុមអ្នកតវ៉ាគប់គ្រួសដាក់ ពេលចុះឃោសនាបោះឆ្នោត
នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ត្រូវបានក្រុមអ្នកតវ៉ាគប់ថ្មក្រួសដាក់ កំឡុងពេលលោកឃោសនាយុទ្ធនាការបោះឆ្នោត ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរទេ។
យុទ្ធនាការរបស់លោកត្រូវបានរំខានដោយការធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការចែកចាយវ៉ាក់សាំងកូវីដ១៩ និងវិធានការរឹតត្បិតផ្សេងៗទៀតនៅកាណាដា។
មេដឹកនាំសេរីនិយម បញ្ជាក់ថាសកម្មភាពរបស់ក្រុមបាតុករបែបនេះ គឺមិនអាចទទួលយកបានឡើយ។ គ្មាននរណាម្នាក់គួរបំពេញតួនាទីដោយស្ថិតនៅក្រោមការគំរាមកំហែងនៃអំពើហឹង្សា ឬអំពើដែលអាចធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ។
ប្រភព៖ BBC
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។