ពិភពលោក​នឹង​រស់នៅ​ជាមួយ​កូ​វិដ ១៩ ដូចជា​ជំងឺ​ផ្តាសាយ​

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅ​ថ្ងៃទី ៧ ខែកញ្ញា​ថា ជំងឺ​រាតត្បាត​កូ​វីដ​១៩ ទំនងជា​“ រស់នៅ​ជាមួយ​យើង​” ខណៈដែល​វីរុស​នេះ​នៅតែ​បន្ត​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ហើយ​សង្ឃឹមថានឹង​អាច​កំចាត់​មេរោគ​នេះ​បាន​ទាំងស្រុង​គឺ​បាន​ថយចុះ​បន្តិច​ម្តង​។​

​លោក Mike Ryan អគ្គនាយក​កម្មវិធី​សុខភាព​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​នៅក្នុង​ស​ន្និ​សី​ទ្ធ​កាសែត​ថា «​ខ្ញុំ​គិតថា​វីរុស​កូ​វីដ​១៩ នឹង​រស់នៅ​ជាមួយ​យើង ដូចជា​ជំងឺ​ផ្តាសាយ​ធម្មតា​»​។​

​កន្លងមក​មន្ត្រី WHO បញ្ជាក់ថា វ៉ាក់សាំង ក៏​មិនអាច​ធានាថា​ដល់​ពិភពលោក​ទាំងមូល​ថា​អាច​កម្ចាត់​កូ​វីដ​១៩ បាន​ទាំងស្រុង​ដូចជា​វីរុស​ផ្សេងទៀត ។ អ្នកឯកទេស​សុខាភិបាល​លំដាប់​ពិភពលោក​របស់​អាមេរិក ដូចជា បណ្ឌិត Anthony Fauci ទីប្រឹក្សា​សុខាភិបាល​សេត​វិមាន​អាមេរិក និង​លោក Stephane Bancel នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឱសថ Moderna បាន​លើកឡើងថា​ពិភពលោក នឹងត្រូវ​រស់នៅ​ជាមួយ​កូ​វីដ​១៩ ជា​រៀង​រហូតដល់​ជា​ជំងឺ​ផ្តាសាយ​ទូទៅ​។​

​លោក Ryan បាន​លើកឡើងថា​«​មនុស្ស​ជាច្រើន​បាន​និយាយថា​យើង​នឹង​កម្ចាត់​វីរុស​កូ​វីដ ១៩ ចេញពី​ផែនដី​នេះ​។ ខ្ញុំ​ថា​ទេ​! យើង​មិន​អាចធ្វើ​បានឡើយ ការ​កម្ចាត់​វីរុស​កូ​វីដ ១៩ ឲ្យ​អស់​គឺជា​រៀង​ពិបាក​កើតឡើង​ណាស​»​។​

​លោក​”, Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​ស្តីពី​វីរុស​កូ​វីដ​១៩ របស់​អង្គការ​សុខភាព​ពិភពលោក បាន​លើកឡើងថា «​យើង​មានឱកាស​ក្នុងការ​កម្ចាត់​កូ​វីដ ១៩ តាំងពី​ពេល​ដំបូង ហើយ​កូ​វីដ ១៩ ក៏​មិនអាក្រក់​ដូចជា​ពេលនេះ​ដែរ ។ ការ​កម្ចាត់​កូ​វីដ ១៩ ឲ្យ​អស់​នៅពេលនេះ​គឺ​យឺត​ទៅហើយ មានតែ​រស់នៅ​ជាមួយគ្នា​ដូច ផ្តាសាយ​»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close