ក្រុម​តា​លី​បង់ បាញ់​ព្រមាន​ស្ត្រី​ដែល​ធ្វើបាតុកម្ម​ទាមទារ​សិទ្ធិ​

​ស្ត្រី​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅតែ​បន្ត​ចុះ​ផ្លូវ​ធ្វើបាតុកម្ម​តវ៉ា នៅក្នុង​រដ្ឋធានី​កា​ប៊ុល បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​តា​លី​បង់ បាញ់​ព្រមាន​ជាច្រើន​ជា​គ្រាប់​ទៅលើ​អាកាស ដើម្បី​បំបែកហ្វូង​បាតុករ​រាប់រយ​នាក់ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។​

​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ជា​បាតុករ​ទាំងនេះ បាន​រិះគន់​យ៉ាងខ្លាំង​លើ​ក្រុម​តា​លី​បង់​។ ស្ត្រី​រូបនេះ​ដដែល​បានលើកឡើង​ដូច្នេះ​ថា «​មនុស្ស​ទាំងនេះ មិនមាន​ភាពយុត្តិធម៌​ទាល់តែសោះ ហើយ​ពួកគេ​ក៏​គ្មាន​លក្ខ​ណៈស​ម្ប​តិ្ត​ជា​មនុស្ស​នោះដែរ​។ ពួកគេ​មិនបាន​ផ្ដល់​សិទ្ធិ​អ្វី​ទាំងអស់​ឱ្យ​ពួកយើង​, ពួកគេ​មិនមែនជា​មូស្លីម​ទេ តែ​ជា​ក្រុមមនុស្ស​មិន​ស្មោះត្រង់​»​។​

​គួរបញ្ជាក់ នៅក្នុង​បាតុកម្ម​តវ៉ា​នោះ ស្នូរ​គ្រាប់កាំភ្លើង និង​ភាពចលាចល​ក៏ត្រូវ​បាន​គេ​រាយការណ៍​ផងដែរ​។ ប៉ុន្តែ​មិនទាន់មាន​សេចក្ដីរាយការណ៍​ថា មាន​អ្នករងរបួស ឬក៏​ស្លាប់​នៅឡើយ​ទេ ខណៈ​បាតុកម្ម​តវ៉ា​របស់​ស្ត្រី​អា​ហ្វ​ហ្កា​នី​ស្ថាន បាន​បង្កើត​បញ្ហា​ថ្មី​មួយ​សម្រាប់​ក្រុម​តា​លី​បង់ ដែល​ទើបតែ​ប្រកាស​សមាសភាព​រដ្ឋាភិបាល​ថ្មី ជា​ផ្លូវការ​របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ចំពោះមុខ​ការតាមដាន​មិន​ដាក់​ភ្នែក ពី​សហគមន៍​អន្តរជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close