ថៃ ប្រកាសករណីឆ្លងកូវីដប្រចាំថ្ងៃ កើនឡើងវិញជាង ១៦ ០០០នាក់
ថៃ៖ ក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាស នាព្រឹកថ្ងៃព្រហស្បតិ៍ទី ៩ កញ្ញា ២០២១នេះថា ថៃបានរកឃើញឆ្លងកូវីដ១៩ ករណីថ្មីៗចំនួន១៦០៣១នាក់បន្ថែមទៀត ស្លាប់២២០នាក់ ក្នុងពេល២៤ម៉ោងមកនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបាងកកប៉ុស្តិ៍។
ជាការកត់សម្គាល់ នេះគឺជាចំនួនឆ្លងប្រចាំថ្ងៃកើនឡើងវិញ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ ឃើញមានការធ្លាក់ចុះ ក្រោយម១៤០០០នាក់នោះ។
ចាប់តាំងពីកើតមានកូវីដ១៩ តាំងពីដើមឆ្នាំ២០២០មក ថៃមានឆ្លងសរុប កើនដល់ ១,៣៣៨,៥៥០នាក់ហើយ ព្យាបាលឲ្យជាសះស្បើយ ចំនួន ១, ១៨១,៧៨១នាក់ ស្លាប់វិញ កើនដល់ ១៣៧៣១នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។