កុមារស្រីលង្កាត្រូវ​ឡើងភ្នំ ស្វែងរកសេវ៉ាអ៊ីនធឺណេត ដើម្បីរៀនតាមអនឡាញ

សាលារៀនជាច្រើននៅប្រទេសស្រីលង្កា ត្រូវបានបិទទ្វារតាំងពីខែមីនា ២០២០ ដោយសារតែវិបត្តិកូវីដ១៩។ គ្រូបង្រៀន និងសិស្សានុសិស្សជាង ៤៥នាក់នៅ Bohitiwaya នៃប្រទេសស្រីលង្កាត្រូវដើរឆ្លងកាត់ព្រៃទៅកាន់ទីខ្ពស់ ដើម្បីស្វែងរកសេវាអ៉ីនធឺណិតដើម្បីបង្ហោះមេរៀនជូនសិស្ស និងសំរាប់សិស្សទាញយកមេរៀនមកសិក្សា។

កុមារ ៤-៥នាក់ប្រើប្រាស់ឧបករណ៍រួមគ្នាដើម្បីសិក្សា។ ឪពុកម្តាយដែលភាគច្រើនជាកសិករ តែងតែអមដំណើរកូនៗ ព្រោះបារម្ភពីសុវត្ថិភាពនៅពេលធ្វើដំណើរ។

ទោះបីជាអាជ្ញាធរបានខិតខំប្រឹងប្រែង ដើម្បីផ្តល់ឱ្យកុមារទាំងអស់នូវលទ្ធភាពទទួលបានការអប់រំក្ដី មានសិស្សជាង ៤០% ប៉ុណ្ណោះនៃសិស្សសរុបចំនួន ៤.៣លាននាក់ដែលអាចចូលរួមក្នុងថ្នាក់រៀនតាមរយៈអនឡាញបាន ដោយសារសិស្សភាគច្រើនខ្វះឧបករណ៍ប្រើប្រាស់ និងបញ្ហាសេវាអ៉ីនធឺណិត។

ប្រភព៖ Al Jazeera

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close