កូរ៉េខាងត្បូង៖ កូរ៉េខាងជើងធ្វើព្យុហយាត្រាយោធាក្នុងទិវាឯករាជ្យ កណ្តាលយប់
នៅថ្ងៃទី៩ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង បានរៀបចំពិធីដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៅពាក់កណ្តាលយប់ អបអរសាទរទិវាឯករាជ្យជាតិ។
សារព័ត៌មានយ៉ុងហាប់ និង Japan times បានផ្សាយថាពិធីដង្ហែរក្បួនព្យុហយាត្រាយោធា បានធ្វើឡើងនៅទីក្រុងព្យុងយ៉ាងនាថ្ងៃទី៩ខែកញ្ញា ដោយព្រឹត្តិការណ៍នេះធ្វើឡើងនៅពាក់កណ្តាលយប់។ សារព័ត៌មាន NK News នៅយប់ថ្ងៃទី ៨ខែកញ្ញា បានផ្សាយថា ពលរដ្ឋបានជួបជុំគ្នា នៅទីលានគីមអ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាងត្រៀមលក្ខណសម្រាប់ពិធីដង្ហែរក្បួន។ ផ្លូវថ្នាល់សំខាន់ៗនៅក្នុងទីក្រុងត្រូវបានបិទ។ តាមការសន្និដ្ឋានកូរ៉េខាងជើង ដង្ហេរក្បួននៅវេលាម៉ោងប្រហែល១យប់ឈានចូលថ្ងៃទី ៩ខែកញ្ញា ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មេដឹកនាំគីមជុងអុនបានចូលរួមនៅក្នុងព្រត្តិការណ៍ដ៏សំខាន់នេះ ប៉ុន្តែមិនមានការថ្លែងសុន្តរកថានៅក្នុងពិធីនោះឡើយ។ សារព័ត៌មាន KCNA មិនបានបង្ហាញពីអាវុធយុទ្ធសាស្ត្រ នៅក្នុងពិធីនោះឡើយ។
កាលពីសប្តាហ៍សប្តាហ៍កន្លងមក NK News និង 38 north មានឯកទេសតាមដាន សកម្មភាពនៅកូរ៉េខាងជើងបានបង្ហោះរូបភាពថតតាមផ្កាយរណបបង្ហាញឲ្យឃើញថា កូរ៉េខាងជើងពិតជាបានត្រៀមលក្ខណធ្វើសមយុទ្ធ។ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា មេដឹកនាំគីមជុងអ៊ុន បានបង្ហាញអាវុធទំនើបៗ ក្នុងនោះមានមីស៊ីលឆ្លងទ្វីប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។