ចាប់ខ្លួន​បុរស​ចំណាស់​ម្នាក់ ករណី​រំលោភ​ចៅ​ចុង​ រហូតមានផ្ទៃពោះ នៅ​ស្រុក​សំឡូត

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ នគរបាល​ស្រុក​សំឡូត បាន​ចាប់ខ្លួន​បុរស​ចំណាស់​ម្នាក់ ករណី​រំលោភ​ចៅ​ចុង​ខ្លួនឯង ជា​អនីតិជន ក្នុង​ឆ្នាំ​២០២០ រហូតដល់​មាន​ផ្ទៃពោះ នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឌួង ពឿ​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​តា​តោក ឃុំ​តា​តោក ស្រុក​សំឡូត បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ជា​អនីតិជន ជាច្រើន​ដង រហូត​មាន​ផ្ទៃពោះ ក្នុងអំឡុង​ឆ្នាំ​២០២០​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close