វៀតណាម គ្រោង​អនុញ្ញាត​បើក​តំបន់​ទេសចរណ៍​មួយចំនួន ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​!

​វៀតណាម​៖ វៀតណាម គ្រោង​នឹង​អនុញ្ញាត​ឲ្យ​តំបន់​ទេសចរណ៍​មួយចំនួន​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ក្នុង​ជំហាន​ដំបូង លើ​ការស្តារ​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន VNexpress​។​

​បើតាម​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​បាន​ឲ្យ​ដឹងថា កោះ Phu Quoc ស្ថិតក្នុង​ខេត្ត Kien Giang ភាគខាងត្បូង​ប្រទេស នឹង​ក្លាយជា​ទីតាំង​ទេសចរណ៍​ដំបូង ស្វាគមន៍​ទេសចរ​បរទេស ជាមួយនឹង​កម្មវិធី​លិខិតឆ្លងដែន​វ៉ាក់សាំង​។ បន្ទាប់ពី​កោះ​នេះ អាចជា​តំបន់​ទេសចរណ៍ នៅក្នុង​ក្រុង Ha Long, Hoi An, Nha Trang និង Da Lat ជាដើម​។​

​ការត្រៀម​បើក​តំបន់​ទេសចរណ៍​បណ្តើរៗ​វិញ​នេះ ស្រប​ពេលដែល​វៀតណាម​នៅតែ​បន្ត​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ​ជាង​១​ម៉ឺន​នាក់ ស្លាប់​រាប់រយ​នាក់ ១​ថ្ងៃៗ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close