ព្រឹកនេះ ខេត្តសៀមរាបផ្លាស់ប្តូរ​ស្នងការថ្មី

បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២១នេះ រដ្ឋបាលខេត្តសៀមរាប នឹង​រៀបចំធ្វើពិធី​ផ្លាស់ប្តូរ​ស្នងការថ្មី ក្រោមអធិបតី​លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាង​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

យោង​តាមប្រកាស​របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១ លោកឧត្តម​សេនីយ៍ត្រី តេង ច័ន្ទណាត អត្តលេខ ៦៥២១២ ស្នងការរង ត្រូវ​បានតែងតាំងជាស្នងការនគរបាលខេត្តសៀមរាប។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close