ឯកឧត្តម អ៊ុំ រាត្រី ណែនាំ​ឲ្យ​ប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះធម្មជាតិ​ទឹកជំនន់​!

ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ម្សិលមិញ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួម​នឹង​កងកម្លាំង​ចម្រុះ ចុះ​ពិនិត្យ មើល ទឹកជំនន់​ទឹកភ្លៀង​និង​កាយ​បើក​មុខទឹក​បង្ហូរ និង​បញ្ចៀស ពី​ការ​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក​តេ​ជោ ឈ្នះ​ឈ្នះ​ស្ថិតនៅ ភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ​យ័ ។​

​បន្ទាប់មក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ​បាន​បន្តដំណើរ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិនិត្យមើល​សកម្មភាព​គ្រឿងចក្រ​កាយ​បិទ​ទប់​ទំនប់​ស្តេច ក្នុងភូមិ​ស្តៅ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ដែល​ត្រូវបាន​ទឹក​ហូរ​ច្រោះ​ដាច់ និង​បន្តទៅ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​សំណង់​ពោធិ៍​ពីរ​ដើម នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ។​

​សូម​ជម្រាបជូន​ថា ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ក្នុង​១​សប្តាហ៍​នេះ ទទួលរង​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​ម​ង្គួ​រ​ទៅ​ច្រើន​ជាប់ និង​ទទួល​លំហូរ​ទឹក​មកពី​ព្រំដែន​ថៃ និង​ស្រុក​បរ​វិល ខេត្តបាត់ដំបង បាន​បង្ករ​ឲ្យ​មានការ​ជន​លិច​នៅ​តំបន់​មួយចំនួន ក្នុងស្រុក​មួយចំនួន ។ តែ​មិនមាន​បញ្ហា​អ្វី​អោយ​រងគ្រោះ​ខូចខាត​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ និង​គ្រោះ​ដល់​មនុស្ស​សត្វ​នោះទេ ជា​លំហូរ​ទឹក​ចាល់ ជន់​លិច​បន្តិចបន្តួច ។​

​ទោះជា​យ៉ាងនេះ​ក្នុង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ឯក​ឧ​ត្ត អ៊ុំ រាត្រី អភិបាលខេត្ត បាន​ណែនាំ ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ​គ្រប់​ថ្នាក់ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់​ក្នុង​ខេត្ត មាន​វិធាន​ត្រៀមលក្ខណៈ​គ្រប់​មធ្យោបាយ កងកម្លាំង ដើម្បី​ឆ្លើយតប​ដោះស្រាយ​ភ្លាមៗ ក្នុងករណី​មាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​កើតឡើង ។​

​ឯកឧត្តម​ក៍បាន​ណែនាំ​សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ស្តាប់​តាម​ការជូនដំណឹង និង​ការប្រកាស​របស់​អាជ្ញាធ​រ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់ បើ​ក្នុងករណី​មាន​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ​កើតឡើង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close