ឯកឧត្ដម ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការបាញ់​ថ្នាំ​សំលាប់​មេរោគ ក្នុង​បរិវេណ​វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដើម្បី​ត្រៀម​បើក​សាលារៀន​ឡើងវិញ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការបាញ់​ថ្នាំ​សំលាប់​មេរោគ​ក្នុង​បរិវេណ​វិទ្យាល័យ ជា ស៊ីម​សន្ធរម៉ុក ដើម្បី​ត្រៀម​បើក​គ្រឹះស្ថាន​អប់រំ​ចំណេះដឹង​ទូទៅ​ជំហាន​ដំបូង​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ដោយ​បើក​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​តទៅ និង​ត្រូវគោរព​តាម​សេចក្ដីជូនដំណឹង ស្ដីពី​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ក្រោយ​ពេលដែល​គ្រឹះស្ថានសិក្សា​នីមួយៗ​បាន​ត្រៀមលក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ស្របតាម​គោល​ការ​ប្រតិ​ប​ត្ដិ​ស្ដង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close