កម្ពុជា ប្រកា​សមាន​ឆ្លង​កូ​វីដ​១៩​សរុប​ជាង ១០​ម៉ឺន​នាក់​ហើយ ខណៈ​ករណី​ឆ្លង​ថ្មី រកឃើញ​៦២៩​នាក់​ទៀត​!

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​ចំនួន ៦២៩​នាក់​ទៀត ខណៈ​មាន​អ្នកជា​សះស្បើយ ៤២២​នាក់ និង​មាន​អ្នកស្លាប់​ថ្មី​កើន ៩​នាក់​ទៀត​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៦២៩​នាក់​នោះ មាន​អ្នកដំណើរ​មក​ក្រៅប្រទេស ១១៣​នាក់ និង​ក្រៅពីនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​ថ្មី ៥១៦​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ១០០ ១៣៣​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៩៤ ៣២៦​នាក់ និង​អ្នកស្លាប់​កើនឡើង ២ ០៤៩​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close