កីឡាករ​រ​រុស្ស៊ី Medvedev ឈ្នះ​ពាន US Open វាយ​កូន​បាល់ ជា​លើកដំបូង

Daniil Medvedev ឈ្នះ​ពានរង្វាន់ Grand Slam ជា​លើកដំបូង​ក្រោយ​យកឈ្នះ​កីឡាករ Novak Djokovic ៣​សិត​០ ក្នុង​លទ្ធផល ៦-៤, ៦-៤ និង ៦-៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ US Open 2021 នា​កីឡដ្ឋាន Arthur Ashe ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ។ ជ័យជំនះ​របស់ Daniil Medvedev គឺ​បានបញ្ចប់​ការ​ឈ្នះ Grand Slam លើក​ទី​២១ ក្នុង​អាជីព​របស់ Novak Djokovic ។​

Djokovic បានក្លាយ​កីឡាករ​វាយ​កូន​បាល់​ទី​៣ បន្ទាប់ពី​លោក Don Budge (១៩៣៨) និង Rod Laver (១៩៦២, ១៩៦៩) ដើម្បី​ដណ្តើមយក​ពានរង្វាន់​ធំៗ​ទាំង​បួន ក្នុង​ឆ្នាំ​តែមួយ ។

​គួរ​បញ្ជាក់ថា កីឡាករ​រុស្ស៊ី Daniil Medvedev បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ជាមួយនឹង​ជ័យជំនះ​គួរឱ្យ​ភ្ញាក់​ផ្ញើ​ល នៅ​ពានរង្វាន់ US Open 2021 ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close