ចិនចង់បំបាក់កម្មវិធី Alipay ដោយបង្កើតកម្មវិធីទូរទាត់ប្រាក់ផ្សេង
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ពេលនេះរដ្ឋាភិបាលចិនកំពុងមានបំណងចង់បំបាក់កម្មវិធី Alipay ដែលជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ant Group គ្រប់គ្រងដោយ Jack Ma ដោយបង្កើតកម្មវិធីថ្មីដាច់ដោយឡែកមួយទៀត សម្រាប់ការធ្វើអាជីវកម្មប្រាក់កម្ចីដែលជាសេវាកម្មទទួលបានផលចំណេញខ្ពស់របស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន Ant ក៏នឹងត្រូវផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅដល់ក្រុមហ៊ុនផ្ដល់ចំណាត់ថ្នាក់ឥណទានគាំទ្រដោយរដ្ឋ ដើម្បីជាជំនួយដល់ការសម្រេចចិត្តថា តើត្រូវផ្តល់ប្រាក់កម្ចីរបស់ខ្លួនទៅឱ្យអតិថិជនឬយ៉ាងណា។
ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋគ្រោងនឹងទទួលយកភាគហ៊ុនដែលមានទំហំធំនៅក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ការផ្តល់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុន Ant។
អាជ្ញាធរចិនបាន និងកំពុងចាត់វិធានការជារឿយៗទៅលើក្រុមហ៊ុន Ant Group និងក្រុមហ៊ុនអ៉ីនធឺណិតយក្សនានា ដោយធ្វើការបង្ក្រាបយ៉ាងទូលំទូលាយលើបញ្ហាប្រឆាំងការទុកចិត្ត និងឯកជនភាពនៃទិន្នន័យអ្នកប្រើប្រាស់ និងCryptocurrency។
ប្រភព៖ Reuters
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។