រដ្ធបាលរាជធានីភ្នំពេញ បាននាំយកអំណោយចែកជូនបងប្អូនប្រជពលរដ្អមានចំនួន៧២១ គ្រួសារ ដែលរស់នៅក្នុងសហគមន៌ភូមិអណ្ដូងទី៤ នឹងអណ្ដូងទី៦ សង្កាត់គោករកា ខណ្ខព្រែកព្នៅ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរង មន្ទីរជំនាញ និងមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ
បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៧២១គ្រួសារ ដែលរស់នៅក្នុងសហគមន៍ភូមិអណ្ដូងទី៤ អណ្ដូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងជួបនឹងគ្រោះធម្មជាតិ ដោយប៉ុន្មានថ្ងៃនេះទឹកជំនន់ទឹកភ្លៀងបានធ្លាក់មកខ្លាំង បានធ្វើអោយតំបន់នេះរងការជន់លិចខ្លាំង។
រដ្ឋបាលរាជធានីបាននិងកំពុង អនុវត្តគម្រោងការងារជីកប្រឡាយដាក់លូសម្រេចបាន៨០% និងសង្ឃឹមថាតំបន់នោះលែងលិច បន្ទាប់ពីអនុវត្តគម្រោងចប់រួចរាល់ជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។