មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោក្របី

នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២១ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺសារ ជំងឺអុតក្តាម និងជំងឺដុំពកស្បែកលើ សត្វគោក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ក្រោមអធិបតីភាព លោក ជំទាវ ប៊ុន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមន្ត្រីរាជការនៅក្នុងខេត្តផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេ សាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាៈ នៅក្នុងខេត្តកំពង់ឆ្នាំងមានសត្វគោក្របីសរុបជាង ២០ ម៉ឺនក្បាល ក្នុងនោះសត្វគោក្របីដែលមានជំងឺមានចំនួនប្រមាណ ៤ ពាន់ក្បាល និងបានឈឺងាប់ចំនួន ៣៣ ក្បាល , ព្យាបាលជាសះស្បើយមានចំនួនជាង ២ ពាន់ក្បាល និងកំពុងព្យាបាលមាន ចំនួនជាង ២ ពាន់ ក្បាល ។ ដោយឡែកនៅក្នុងថ្ងៃនេះយើងនឹងចាក់វ៉ាក់សាំងសត្វគោក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងតាសុខ ចំនួន ២០០ក្បាល ផងដែរ។

នៅក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី បានអំពា វនាវដល់ប្រជាកសិករយើងទាំងអស់ត្រូវនាំយកសត្វគោក្របីមកចាក់
វ៉ាក់សាំង ក្នុងយុទ្ធនាការនេះឲ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុក ដាក់ព្យាបាលជំងឺសត្វគោក្របី តាមការណែនាំរបស់មន្ត្រីជំនាញ បើមានសត្វគោ ក្របីងាប់ សូមកុំបរិភោគសាច់សត្វដែលឈឺ ដែលអាចនាំឱ្យឆ្លងរាល ដាលជំងឺផ្សេងៗទៀតដល់មនុស្សនិងសត្វ នៅក្នុងមូលដ្ឋាន ។

លោកជំទាវអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើងសូមចូលរួមទាំងអស់គ្នាទប់ស្កាត់និងការពារជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការរបស់អាជ្ញាធរ ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារនឹង ៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការចំលងក្នុងសហគមន៍របស់យើង។

នៅក្នុងពិធីនេះដែរមន្ត្រីជំនាញក៏បា នចែកថ្នាំព្យាបាល និងសម្ភារៈសម្រាប់ប្រើប្រាស់ព្យាបាលសត្វគោក្របីដល់មន្ត្រីពេទ្យសត្វស្រុក ពេទ្យសត្វឃុំនិងពេទ្យសត្វភូមិផងដែរ ។ បន្ទាប់ មកមន្ត្រីជំនាញក៏បានចុះបាញ់ថ្នាំសម្លាប់មេរោគ
នៅតាមក្រោលគោ ក្របី របស់ប្រជាពលរដ្ឋនៅ ក្នុងមូ លដ្ឋានភូមិត្រពាំងតាសុខនេះផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close