អាជ្ញាធរខេត្តបន្ទាយមានជ័យ បិទខ្ទប់ទីតាំងចំនួន៤ទៀត
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ចំនួន៤ ទីតាំង ក្នុងនោះមានធនាគារចំនួន២កន្លែង ផ្សារ១កន្លែង រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ដែលជាទីតាំងមានការពាក់ព័ន្ធ និងការឆ្លងរាលដាលនៃកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ សម្រាប់រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។