គ្រូ និង​សិស្ស ត្រូវកំណត់ឲ្យ​​បង្ហាញ​ប័ណ្ណ​ចាក់វ៉ាក់សាំងកូវីដ១៩ មុន​ពេលចូលគ្រឹះស្ថានសិក្សា

យោងតាមសេចក្តីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និង​កីឡា ដែលចេញកាលពីថ្ងៃម្សិលមិញ ត្រង់វិធានការទី៥ បានបញ្ជាក់ថា អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុនពេលចូលគ្រឹះស្ថានសិក្សា។

បើតាម​ក្រសួងអប់រំ ក្នុងករណីបុគ្គលិកអប់រំ និងអ្នកសិក្សាមិនបានចាក់វ៉ាក់សាំងកូវីដ១៩ មិនគួរអនុញ្ញាតឲ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំទេ ប៉ុន្តែអាចបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញបាន ខណៈអ្នកសិក្សា ឬបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើនគួរអនុញ្ញតឲ្យរៀន និងបង្រៀនតាមអនឡាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close