នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៥នាក់ ករណីចាប់ឃុំឃាំងបង្ខាំង មនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់
ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ បង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន) ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៥នាក់ និងរំដោះជនរងគ្រោះដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានឲ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ រងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ ។
ចំណែកជនសង្ស័យទាំង ០៥នាក់ ទី១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ), សោរដោះខ្នោះដៃចំនួន០២, រថយន្ត ០២គ្រឿង (១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 (មធ្យោបាយប្រព្រឹត្តបទល្មើស) ២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)) ។
បច្ចុប្បន្នក្រុមជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។