រោងចក្រ​ផលិតរថយន្ត Ford គ្រោងនឹង​សាងសង់នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។

រោងចក្រផលិតរថយន្ត Ford គេគ្រោងនឹង​សាងសង់នៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម។

ឆ្លងកាត់កិច្ចប្រជុំនេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ។

លោក ងួន សាំង នាយកប្រតិបត្តក្រុមហ៊ុន RMA បានឲ្យដឹងថា ក្រោយពីសាងសង់រោងចក្ររួចរាល់ហើយ ក្នុងនោះនឹងមានពីរម៉ូឌែលត្រូវតំឡើងមុនគេគឺ រថយន្ត Ford Ranger និងរថយន្ត Ford Everest ។ ចំពោះគម្រោងក្នុងឆ្នាំដំបូងនឹងផលិតឲ្យបាន ៤៥០០ គ្រឿង និងបន្តកើននៅឆ្នាំបន្តបន្ទាប់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close