ឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យការផ្តល់សេវាធ្វើសៀវភៅការងារជូនកម្មករ-កម្មការនី —————————————–
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យការផ្តល់សេវាqqqសៀវភៅការងារជូនកម្មករ កម្មការនី ចំនួន២២៨នាក់ នៅរោងចក្រ ឈាង លីខប ស្ថិតក្នុងនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា ក្រោយពីទទួលបានការប្រតិភូកម្មអំណាច តាមរយៈអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្តបានដាក់ចេញគោលនយោបាយ ចុះផ្តល់សេវាធ្វើសៀវភៅលក្ខណៈរូប និងបណ្ណ័ការងារ ជូនកម្មករកម្មការនីដោយផ្ទាល់ នៅតាមបណ្តារោងចក្រក្នុងខេត្តកំពង់ចាម។
លោកបន្តទៀតថា មន្ត្រី នៃអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយ នៃមន្ទីរការងារ បានរួមគ្នា ប្រឹងប្រែង ទទួលខុសត្រូវ ពន្លឿនការផ្ដល់សៀវភៅការងារ ជូនកម្មរ កម្មការីនី បន្ថយពីការធ្វើរាប់ខែ រាប់សប្ដាហ៍ មកនៅត្រឹមរយៈពេល ក្រោមមួយសប្ដាហ៍ និង សរសេរអក្សរដោយម៉ាស៊ីន computer ថែមទៀតផងដែរ។
ជាមួយគ្នានេះ លោកគួច ចំរើន បានកោតសសើរយ៉ាងខ្លាំងចំពោះមន្ត្រីអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយមន្ទីរការងារ ដែលបានចំណាយពេលវេលាថ្ងៃសៅរ៍ ដែលជាថ្ងៃឈប់សម្រាក ចុះមកធ្វើសៀវភៅការងារជូនកម្មករ កម្មការនីនាថ្ងៃនេះ។
គួររំលឹកផងដែរថា ក្រោយពីប្រតិភូកម្មអំណាច តាមរយៈអនុក្រឹត្យលេខ១៨ អនក្រ.បក និងការបើកដំណើរការអង្គភាពច្រកចេញចូលខេត្តកំពង់ចាម រដ្ឋបាលខេត្តបានធ្វើសៀវភៅការងារបានចំនួន ១៦១០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។