កម្ពុជា បន្តមានឆ្លងកូវីដ១៩ថ្មី ៦៥៣នាក់ ខណៈករណីស្លាប់មាន ៩នាក់ទៀត!
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៥៣នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៦៣នាក់ និងមានអ្នកស្លាប់ថ្មីកើន ៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៣ក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៣០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៥២៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០១ ៤៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៩៥ ៣៦៧នាក់ និងអ្នកស្លាប់កើនឡើង ២ ០៦៧នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។