អាជ្ញាធរ​ជាតិ​អប្សរា​ ចាប់ផ្តើម​ជួសជុល​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល​

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ការងារ​ជួសជុល​ពង្រឹងរ​ចនាស​ម្ព​ន្ធ​កាំជណ្តើ​ច្រាំង​ក​សិន្ធុ​ខាងលិច ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ដើម្បី​លើក​តម្លៃ​សំណង់​បុរាណ​ឱ្យនៅ​គង់វង្ស រក្សា​ទឹក​ទុក​ដើម្បី​ភាពរឹងមាំ​របស់​គ្រឹះ​ប្រាសាទ និង​បង្កើន​សោភ័ណភាព​ស្រស់ស្អាត​បន្ថែ​ម​នៃ​ប្រាសាទអង្គរវត្ត​។​

​លោក ម៉ៅ សុខ​នី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​បានឱ្យដឹងថា គម្រោង​ជួសជុល​នេះ មាន​ប្រវែង​សរុប ២០០​ម៉ែត្រ ដោយ​ចែកចេញជា​៣​ដំណាក់កាល និង​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន​៣​ឆ្នាំ​។

​សូម​រំឭកថា ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​នេះ ក៏​ធ្លាប់មាន​ប្រវត្តិ​ធ្វើការ​ជួសជុល​ជា​ច្រើនដង​រួចមកហើយ ដោយ​សាលា​បារាំង​ចុង​បូព៌ា អ្នកជំនាញការ​អុ​ី​តា​លី និង​ប្រទេស​ឥណ្ឌា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close