កម្ពុជា ចូលរួម​អបអរសាទរ​ទិវា​អូហ្សូន​ពិភពលោក ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​ពិធីសារ​ម៉ុងរ៉េអាល់​៖ បាន​ជួយ​ថែរក្សា​យើង ម្ហូបអាហារ និង​វ៉ាក់សាំង​របស់​យើង​ឱ្យ​ត្រជាក់ »

​ភ្នំពេញ​៖ ថ្ងៃនេះ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ជាមួយ​បណ្តា​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​បណ្តា​ប្រជាជាតិ​ចំនួន ១៩៨ នៅលើ​សកលលោក ដែល​កំពុង​រួមគ្នា​ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក​ឆ្នាំ​២០២១​នេះ ក្រោម​ប្រធានបទ «​ពិធីសារ​ម៉ុងរ៉េអាល់​៖ បាន​ជួយ​ថែរក្សា​យើង ម្ហូបអាហារ និង​វ៉ាក់សាំង​របស់​យើង​ឱ្យ​ត្រជាក់ » (Montreal Protocol-Keeping us, our food and vaccines cool)​។

​សូមបញ្ជាក់ថា លេខាធិការដ្ឋាន​អូហ្សូន​នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ កំណត់​យក​ថ្ងៃទី​១៦ ខែកញ្ញា ជា​ថ្ងៃ​ប្រារព្ធ​ខួប «​ទិវា​អូហ្សូន​ពិភពលោក​» ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក ដើម្បី​រំលឹក​ដល់​ថ្ងៃ​បង្កើត​ពិធីសារ​ម៉ុងរ៉េអាល់ ក៏ដូចជា​អបអរសាទរ​ដល់​សមិទ្ធ​ផល​និង​វឌ្ឍនភាព​ជាច្រើន ដែល​យើង​រួមគ្នា​សម្រេចបាន សំដៅ​ឆ្ពោះទៅ​ការពារ​ឱ្យបាន​នូវ​ស្រទាប់​អូហ្សូន​។​

​ពិភពលោក​កំពុង​ប្រារព្ធ​«​ទិវា​អូហ្សូន​ពិភពលោក​» ដែល​ត្រូវជា​ខួប​លើក​ទី​៣៦ នៃ​ការបង្កើត «​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន ស្តីពី​កិច្ចការពារ​ស្រទាប់​អូហ្សូន​» ក្នុង​ឆ្នាំ​១៩៨៥ និង​ត្រូវជា​ខួប​លើក​ទី​៣៤ នៃ ការបង្កើត​«​ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​« ក្នុង​ឆ្នាំ​១៩៨៧​។ ថ្ងៃទី​១៦ ខែកញ្ញា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close