ប្រធានាធិបតី​កូរ៉េខាងត្បូង សង្ឃឹមថា ទីក្រុង​ប៉េកាំង និង​បន្ត​គាំទ្រ​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ខាង​

​នៅក្នុង​ជំនួប​ពិភាក្សា ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង​យី នា​ថ្ងៃទី​១៥​ខែកញ្ញា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូ​ន​ជេ​អ៊ី​ន បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា ទីក្រុង​ប៉េកាំង និង​បន្ត​គាំទ្រ​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ។​

​មានប្រសាសន៍​នៅក្នុង​ជំនួប​ពិភាក្សា ប្រធានាធិបតី ម៉ូ​ន​ជេ​អ៊ី​ន​បញ្ជាក់ថា «​រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​ខិតខំ ជាមួយ​សហគមន៍​អន្តរជាតិ ក្នុងនោះ​មាន​ប្រទេស​ចិន ដើម្បី​បន្ត​គោលដៅ​មិន​រីក​សាយភាយ​អាវុធ​បរមាណូ​នៅ​ឧបទ្វីប​កូរ៉េ​»​។ ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បាន​បង្ហាញ​ជំនឿ​ចិត​លើ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​ប៉េកាំង កាន់តែ​ប្រសើរឡើង ។​

​ជំនួប​ពិភាគ្សា​រវាង​ប្រធានាធិបតី​មូ​ន​ជេ​អ៊ី​ន និង​រដ្ឋមន្ត្រីការបរទេស​ចិន​វ៉ាង​យី កើតឡើង​ចំពេល​ដែល កូរ៉េខាងជើង​បាន​បាញ​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ពីរ​គ្រាប់ ចូលក្នុង​តំបន់​សមុទ្រ​ប្រទេស​ជប៉ុន ។​

​យោធា​កូរ៉េខាងត្បូង​មិនបាន​បញ្ជាក់​លម្អិត​អ្វី​បន្ថែម​នោះទេ ខណៈ​យោធា​ជប៉ុន​ក៏បាន​អះអាង​ដែរ​ថា​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បានធ្វើ​តេស្ដ​នេះ​អាចជា​ប្រភេទ​មី​ស៊ី​ល​បា​លិ​ស្ទីគ​។ ចំណែក​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA កាលពី​ថ្ងៃ​ចន្ទ ទី​១៤ ខែកញ្ញា​កន្លង​បាន​ផ្សាយ​ថា ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​តេស្ត​ដោយ​ជោគជ័យ​នូវ​គ្រាប់​មី​ស៊ី​ល​នាំ​ផ្លូវ​ដែល​គេ​តែង​ហៅថា (cruise missile) ប្រកបដោយ​ជោគជ័យ ។​

​តាម KCNA គ្រាប់​មី​ស៊ី​ល​ដែល​អាចមាន​សមត្ថភាព ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខាងលើនេះ បាន​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ រហូតដល់​ទៅ ១,៥០០​គីឡូម៉ែត្រ រួច​ទើប​បុក​ចំ​គោលដៅ​ទៅតាម​ការកំណត់ ហើយ​ក៏បាន​ធ្លាក់​ទៅក្នុង​ដែនសមុទ្រ នៃ​ប្រទេស​កូរ៉េខាងជើង​តែម្តង​។ វា​គឺជា​ការធ្វើ​តេស្ត​លើកចុងក្រោយ​ហើយ បើ​គិត​ចាប់តាំងពី​ការធ្វើ​តេស្ត គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់ កាលពី​អំលុង​ខែមីនា ឆ្នាំ​២០២១៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close