ចាងហ្វាងកាសែតBT.NEWS និងជាភ្នាក់ងារព័ត៌មានអោយទូរទស្សន៍ប៉ុស្តិ៍លេខ៣បានទទួលមរណះភាពដោយសារខ្យល់គរ
សៀមរាប ៖ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង០០ នាទីត្រូវនិងថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ពស២៥៦២ មានករណីជនជាតិខ្មែរស្លាប់ ដោយសារខ្យល់គរ នៅលើផ្លូវកូរ៉េ ក្រុមទី១៣ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀុមរាប ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ អួង ប៊ុនធឿន ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរចាងហ្វាងBT.NEWS និងជាអ្នកយកព័ត៌មាន អោយទូរទស្សន៍ ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តសៀមរាប ។
មុនកើតហេតុកន្លះម៉ោង ជនរងគ្រោះខាងបានទូរស័ព្ទទៅមិត្តភក្ត និងក្រុមគ្រួសារ ហើយប្រាប់ថា គាត់ដូចជាងឈឺដើមទ្រូង ហើយគាត់បានធ្វើដំណើរបើកឡានទៅផ្ទះ តែបានមួយកំណាត់ផ្លូវ ដល់កន្លែងកើតហេតុ បានឈប់ឡាន ហើយជនរងគ្រោះបានដេកស្លាប់ក្នុងឡានតែម្តង។ សពកំពុងត្រូវបានក្រុមគ្រួសារមកទទួលយកមកធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។