អាជ្ញាធរខេត្តឧត្តរមានជ័យ កំណត់មួយផ្នែកនៃភូមិចំនួន២ ក្នុងក្រុងសំរោងជា «តំបន់ក្រហម»
ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងភូមិគីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ជា «តំបន់ក្រហម» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖ «ត្រូវបានកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងភូមិគីរីវ័ន្ត សង្កាត់កូនគ្រៀល ក្រុងសំរោង ជា «តំបន់ក្រហម» និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។