ជិះម៉ូតូលឿនពេក ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាប់ភ្លាមៗ នៅស្រុកស្អាង
ខេត្តកណ្ដាល៖ កាលពីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ យុវជនម្នាក់ ស្លាប់ភ្លាមៗខណៈជិះម៉ូតូក្នុងល្បឿនលឿន ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង នៅលើផ្លូវលេខ២១ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចំរើន សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកកណ្តាល1AM-8400។ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ខណៈដល់រង្វង់មូលព្រែកតូច ត្រង់ចំណុចផ្លូវកោង បត់មិនទាន់ បានបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បណ្ដាលឲ្យស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ខាងងជំនាញ បានចុះពិនិត្យ និងវាស់វែង រួចបានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។